Dear Respected Professors, Lecturers and Colleagues, The Asian Development Bank (ADB) and the National University of Management (NUM) are pleased to invite you to apply to participate in a two-day Training the Teachers in Environmental Law Program established under ADB’s regional technical assistance project to strengthen environmental law in the Asia-Pacific region by developing environmental law champions through the Train-The-Teachers programs (“TTT Programs”). The program is open forContinue reading “CALLING FOR APPLICATION”
ការបញ្ចប់វគ្គសិក្សា JJL Special Lecturers
[English below] វគ្គសិក្សា JJL Special Courses ត្រូវបានបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ បងប្អូននិស្សិតបានសំដែងនូវអំណរគុណចំពោះគ្រូឧទ្ទេសដែលជាសាស្ត្រាចារ្យនិងមេធាវីជប៉ុន គណ:គ្រប់គ្រងនៃសមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលបានរៀបចំវគ្គសិក្សាពិសេសនេះឡេីងរយ:ពេល ៥ថ្ងៃ។ ថ្វីត្បិតតែមានរយ:ពេលខ្លី គ្រូឧទ្ទេសជនជាតិជប៉ុនបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការផ្តល់ជូននិស្សិតនូវគោលការណ៍គ្រឹះនៃច្បាប់ និងវិធីសាស្ត្រសិក្សាដែលជាមូលដ្ឋាន និងជាដេីមទុនសម្រាប់ការសិក្សាស្រាវជ្រាវបន្តទៀត។ បងប្អូននិស្សិតភាគច្រេីនបានសំណូមពរឲ្យមានវគ្គពិសេសនេះនៅឆ្នាំក្រោយៗទៀត។ JJL Special Courses were successfully completed in morning of September 6, 2022. The students expressed their gratitude to Japanese professors and lawyers who were instructors, the management of the Japan Jurist League with Cambodia (JJL), the National University of Management (NUM) and the Royal University of Law and Economics (RULE) for organizing the special courses for 5 days. DespiteContinue reading “ការបញ្ចប់វគ្គសិក្សា JJL Special Lecturers”
Take-away points from JJL Special Lectures (Professor Shiozawa Kazuhiro)
៧ ជំហាននៃការអានមាត្រានៃក្រមរដ្ឋប្បវេណី៖ ជំហានទី០៖ គូសផែនទីក្រមរដ្ឋប្បវេណី ជំហានទី១៖ បញ្ជាក់អំពីទីតាំងនៃមាត្រា ជំហានទី២៖ សរសេរអាស័យដ្ឋាននៃមាត្រា ជំហានទី៣៖ អានខ្លឹមសារនៃមាត្រាដោយបញ្ចេញសម្លេង ជំហានទី៤៖ សរសេរដោយដៃចម្លងខ្លឹមសារនៃមាត្រាចូលសៀវភៅ ជំហានទី៥៖ បង្កេីតឧទាហរណ៍ជាក់លាក់សម្រាប់ការអនុវត្តមាត្រានោះ ជំហានទី៦៖ ជំនួសឧទាហរណ៍ដែលបានបង្កេីតចូលក្នុងមាត្រា ជំហានទី៧៖ គូសគំនូសអំពីអង្គហេតុជាក់ស្តែងដែលបានជំនួសចូលក្នុងជំហានទី៦
JJL Special Lectures
[English Text Below] មហាវិទ្យាល័យនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមជម្រាបជូនដល់និស្សិតថា៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានសហការគ្នារៀបចំវគ្គសិក្សាពិសេសជូនដល់និស្សិតផ្នែកនីតិសាស្ត្រ ដោយមានសាស្ត្រាចារ្យនិងមេធាវីជនជាតិជប៉ុន ជាគ្រូឧទ្ទេស និងមានការបកប្រែជាភាសាខ្មែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ទៅលើមុខវិជ្ជាដូចខាងក្រោម៖ -ថ្ងៃទី១ ទី២ និងទី៣ ខែកញ្ញា៖ ច្បាប់ស្តីពីប្រតិបត្តិការ Transaction Law (Civil Law) -ថ្ងៃទី ៥ ខែកញ្ញា៖ ច្បាប់នីតិវិធីរដ្ឋប្បវេណី Civil Procedure Law -ថ្ងៃទី ៦ ខែកញ្ញា៖ ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម Patent Law និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ Copyright Law ចាប់ពីម៉ោង៨៖០០ រហូតដល់ម៉ោង១១៖០០ ព្រឹក តាមប្រព័ន្ធ ZOOM (ម៉ោងនៅប្រទេសកម្ពុជា) អាស្រ័យហេតុនេះ និស្សិតផ្នែកនីតិសាស្រ្តទាំងអស់ដែលមានបំណងសិក្សាវគ្គពិសេសនេះ សូមមេត្តា ចុះឈ្មោះចូលរៀនជាមួយប្រធានថ្នាក់ ព្រោះចំនួនមានកំណត់។ សូមអរគុណ។ The Faculty of Law of the National University of Management would like to inform the studentsContinue reading “JJL Special Lectures”
ការការពារបញ្ចប់សារណាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ
[English text bellow] មហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងសូមជម្រាបជូនលោក លោកស្រី សាស្ត្រាចារ្យ និងនិស្សិតមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៤ រសៀល នៅបន្ទប់ប្រជុំអគារ A មហាវិទ្យាល័យនឹងរៀបចំការការពារបញ្ចប់សារណាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្ររបស់និស្សិតជំនាន់ទី ២៧ ដែលមានប្រធានបទពីរខាងក្រោម៖ ១. សំណងការខូចខាតចំពោះអំពើអនីត្យានុកូល (គ្រោះថ្នាក់ចរាចរណ៍) ២. នីតិវិធីនៃការចោទប្រកាន់របស់ព្រះរាជអាជ្ញា Bachelor of Laws Thesis Defense The Faculty of Law of the National University of Management would like to inform that on 16 August 2022 from 14:00 pm at conference room of BuildingContinue reading “ការការពារបញ្ចប់សារណាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ”
គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ទស្សនទានចម្រុះក្នុងសន្និសីទរំលឹកខួប២៧ឆ្នាំ
សៀវភៅ៖ គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ទស្សនទានចម្រុះក្នុងសន្និសីទរំលឹកខួប២៧ឆ្នាំ ចងក្រងនិពន្ធបោះពុម្ភផ្សាយ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រឹក្សាជំនាញឯកទេសនីតិរដ្ឋធម្មនុញ្ញ៖ ឯកឧត្តមបណ្ឌិត ហោ ប៉េង និង ឯកឧត្តម តាំង រតនា ជំនួយការបច្ចេកទេស៖ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា និង អ្នកស្រី ប៉ុក ភារុន ទាញយកជា PDF: https://bit.ly/3p3QFcn
Perspectives on Cambodian Constitutional Law
We are pleased to present NUM Research Series: “Perspectives on Cambodian Constitutional Law” edited by HOR Peng, KONG Phallack, SOTH Sang Bonn Download link: https://bit.ly/Perspectives-on-Cam-Law
នីតិរដ្ឋធម្មនុញ្ញកម្ពុជា តម្លៃធម្មនុញ្ញប្រពៃណី និងទំនើប
ដំណឹងល្អសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតដែលមានបំណងស្វែងយល់អំពីនីតិរដ្ឋធម្មនុញ្ញ។ ពេលនេះ សៀវភៅ “នីតិរដ្ឋធម្មនុញ្ញកម្ពុជា តម្លៃធម្មនុញ្ញប្រពៃណី និងទំនើប” ដែលជាស្នាដៃស្រាវជ្រាវរបស់ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អាចទាញយកសៀវភៅជា PDF: https://bit.ly/num-cam-law-book
នីតិរដ្ឋធម្មនុញ្ញប្រៀបធៀប ទម្រង់ទ្រឹស្តីរដ្ឋធម្មនុញ្ញទំនើប
ដំណឹងល្អសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតដែលមានបំណងស្វែងយល់អំពីនីតិរដ្ឋធម្មនុញ្ញ។ ពេលនេះ សៀវភៅ “នីតិរដ្ឋធម្មនុញ្ញប្រៀបធៀប ទម្រង់ទ្រឹស្តីរដ្ឋធម្មនុញ្ញទំនើប” ដែលជាស្នាដៃស្រាវជ្រាវរបស់ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយទាញយកសៀវភៅជា PDF: https://bit.ly/numinsidelawbook។
Introduction to the Civil Code of Japan, 6th edition
បងប្អូននិស្សិតដែលកំពុងសិក្សាមុខវិជ្ជានីតិរដ្ឋប្បវេណីអាចសាកល្បងអាន “សៀវភៅណែនាំសិក្សា ក្រមរដ្ឋប្បវេណី” (បោះពុម្ភលេីកទី៦) ដែលនិពន្ធដោយលោកសាស្ត្រាចារ្យ អ៉ីកិដា ម៉ាសាអូ និងប្រែសម្រួលដោយលោក ឈឿន គុយអេង ស្ថិតក្រោមកិច្ចសហការរបស់សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សៀវភៅនេះ បានពន្យល់អំពីរបៀបនៃការសិក្សាក្រមរដ្ឋប្បវេណីជប៉ុន ជាពិសេសបានពន្យល់អំពីរចនាសម្ព័ន្ធនៃការតាក់តែងក្រមរដ្ឋប្បវេណី និងគោលគំនិតសំខាន់ៗដែលបានបង្កប់នៅក្នុងខ្លឹមសារនៃក្រមរដ្ឋប្បវេណីជប៉ុន។ ថ្វីបើសៀវភៅនេះពន្យល់ពីក្រមរដ្ឋប្បវេណីជប៉ុន សៀវភៅនេះជួយឲ្យនិស្សិតនិងអ្នកស្រាវជ្រាវបានយល់បន្ថែមទៀតទៅលើរចនាសម្ព័ន្ធនិងខ្លឹមសារនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជា។ តំណទៅកាន់សៀវភៅ ៖ http://www.jjl.jp/files/invitation_to_civil_law_mi_6ed.pdf