About us

[English text below…]

សូមស្វាគមន៍មកកាន់មហាវិទ្យាល័យនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង!

មហាវិទ្យាល័យនីតិសាស្ត្រ ផ្តល់ការបណ្តុះបណ្តាលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់។ កម្មវិធីសិក្សារបស់យើងខ្ញុំត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវការយល់ដឹងស៊ីជម្រៅអំពីគោលគំនិត គោលការណ៍ គោលនយោបាយ និងតម្លៃនៃច្បាប់ទាំងនៅក្នុងប្រព័ន្ធច្បាប់កម្ពុជា និងយុត្តាធិការអន្តរជាតិ។

យើងខ្ញុំលើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិ ក៏ដូចជាការប្រកួតប្រជែងសាកល្បង ដើម្បីឱ្យនិស្សិតមានឱកាសអភិវឌ្ឍជំនាញឆ្នើមក្នុងការវិភាគ និងតស៊ូមតិ។ លើសពីនេះ យើងខ្ញុំផ្តល់ជូននិស្សិតនូវវគ្គសិក្សាដែលនិស្សិតអាចជ្រើសរើសបានយ៉ាងសម្បូរបែប និងសកម្មភាពកម្មវិធីសិក្សាបន្ថែមដែលផ្តល់ឱកាសសម្រាប់និស្សិតក្នុងការអនុវត្តចំណេះដឹងដែលពួកគេបានទទួល និងរៀននៅក្នុងថ្នាក់ទៅក្នុងបរិបទជាក់ស្តែង និងបង្កើនជំនាញដែលអាចផ្ទេរបាន ដូចជាការតស៊ូមតិ និងការចរចាជាដើម។

Welcome to the Faculty of Law of National University of Management!

The Faculty of Law offers a bachelor’s degree program in law. Our program is designed to provide students with an insightful understanding of the concepts, principles, policies and values of laws both in the Cambodian legal system and international jurisdictions.

We encourage students to join international competitions as well as mock trial competitions so that thy have opportunities to develop outstanding skills in critical analysis and advocacy. In additions, we offer students a wide range of elective courses and extra-curriculum activities that provide opportunities for students to put the knowledge they have acquired and learned in class into practical context and enhance transferable skills such as advocacy and negotiation.