កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងរដ្ឋបាលសាធារណៈ (Bachelor of Pubic Administration-BPA) នៃមហាវិទ្យាល័យនីតិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់និស្សិតដែលមានបំណងចង់សិក្សាស្វែងយល់ពាក់ព័ន្ធនឹងការគ្រប់គ្រង ការៀបចំនិងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋ និងនិស្សិតដែលមានគោលដៅចង់បម្រើការងារក្នុងវិស័យរដ្ឋ និងវិស័យឯកជនផ្នែករដ្ឋបាល។ ការបណ្តុះបណ្តាលលើជំនាញរដ្ឋបាលសាធារណៈ មានគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងនិងបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញរដ្ឋបាលសាធារណៈ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។