Introduction to the Civil Code of Japan, 6th edition

បងប្អូននិស្សិតដែលកំពុងសិក្សាមុខវិជ្ជានីតិរដ្ឋប្បវេណីអាចសាកល្បងអាន “សៀវភៅណែនាំសិក្សា ក្រមរដ្ឋប្បវេណី” (បោះពុម្ភលេីកទី៦) ដែលនិពន្ធដោយលោកសាស្ត្រាចារ្យ​ អ៉ីកិដា​ ម៉ាសាអូ និងប្រែសម្រួលដោយលោក​  ឈឿន​ គុយអេង ស្ថិតក្រោមកិច្ចសហការរបស់សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សៀវភៅនេះ បានពន្យល់អំពីរបៀបនៃការសិក្សាក្រមរដ្ឋប្បវេណីជប៉ុន ជាពិសេសបានពន្យល់អំពីរចនាសម្ព័ន្ធនៃការតាក់តែងក្រមរដ្ឋប្បវេណី និងគោលគំនិតសំខាន់ៗដែលបានបង្កប់នៅក្នុងខ្លឹមសារនៃក្រមរដ្ឋប្បវេណីជប៉ុន។ ថ្វីបើសៀវភៅនេះពន្យល់ពីក្រមរដ្ឋប្បវេណីជប៉ុន សៀវភៅនេះជួយឲ្យនិស្សិតនិងអ្នកស្រាវជ្រាវបានយល់បន្ថែមទៀតទៅលើរចនាសម្ព័ន្ធនិងខ្លឹមសារនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជា។ តំណទៅកាន់សៀវភៅ ៖ http://www.jjl.jp/files/invitation_to_civil_law_mi_6ed.pdf