បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតនឹងមានសមត្ថភាព៖
១. ធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសង្គមផ្នែកច្បាប់ និងគោលនយោបាយ ដើម្បីយល់ដឹងពីច្បាប់និងការអនុវត្តច្បាប់សម្រាប់បម្រើនូវសេចក្តីត្រូវការសង្គម ។
២. សរសេរលិខិតផ្នែកច្បាប់សាធារណៈ និងផ្នែកឯកជន ។
៣. ពិគ្រោះយោបល់ផ្នែកច្បាប់ ។
៤. វែកញែកក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ។
៥. វិភាគករណីសិក្សា និងសេចក្តីសម្រេចរបស់តុលាការដើម្បីស្វែងរកអង្គហេតុ អង្គច្បាប់ និងសំអាងហេតុ។
៦. ប្រៀបធៀបគោលការណ៍ទូទៅនៃច្បាប់ជាតិ និងអន្តរជាតិ។
៧. បកស្រាយគោលការណ៍នីតិសាធារណៈ និងនីតិឯកជន។
៨. មានជំនាញទំនាក់ទំនងអន្តរបុគ្គល ក្រមសីលធម៌ ស្មារតីការងារក្រុម ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវសង្គម ។