បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងរដ្ឋបាលសាធារណៈនៃមហាវិទ្យាល័យនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អ្នកសិក្សាអាចនឹង៖
PLO-01: អភិវឌ្ឍជំនាញ និងបច្ចេកទេស ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ ដើម្បីបង្កើតបានចង្ខុវិស័យវែងឆ្ងាយលើការរៀបចំ គ្រប់គ្រង និងអនុវត្តកិច្ចការរដ្ឋបាលក្នុងស្ថាប័នរបស់ខ្លួននាពេលអនាគត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
PLO-02: កំណត់បញ្ហាប្រឈមនានានៅក្នុងវិស័យរដ្ឋបាលសាធារណៈ និងកិច្ចការរដ្ឋបាលទូទៅ ព្រមទាំងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ ដោយផ្អែកលើបទប្បញ្ញាតិច្បាប់ជាតិនិងអន្តរជាតិ គោលនយោបាយសាធារណៈ គោលការណ៍នីតិរដ្ឋ គោលការណ៍លទ្ធិប្រជាធិប-តេយ្យ គោលការណ៍រដ្ឋបាលឯកភាព និងគោលគារណ៍អភិវឌ្ឍប្រកបដោយចីរភាពជាអាទិ៍។
PLO-03: ស្នើយោបល់ក្នុងការរៀបចំតាក់តែងវិធានរដ្ឋបាល និងគោលនយោបាយរដ្ឋបាលដើម្បីគ្រប់គ្រងកិច្ចដំណើរការរដ្ឋបាលរបស់ស្ថាប័នខ្លួន ឬស្ថាប័នថ្នាក់លើ ដើម្បីធានាអភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការពេញចិត្តពីពលរដ្ឋដែលជាអ្នកទទួលសេវារដ្ឋបាល។
PLO-04: វិភាគរកលក្ខណៈពិសេស ភាពខ្លាំង និងភាពខ្សាយនៃសកម្មភាពនៃការគ្រប់គ្រង រៀបចំ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋ ស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពដែលបានដាក់ចេញនាពេលកន្លងមក។
PLO-05: ប្រើប្រាស់ជំនាញស្រាវជ្រាវដើម្បីពង្រឹកនិងពង្រឹងចំណេះដឹង ជំនាញ និងការចែករំលែក ផ្សព្វផ្សាយ។
PLO-06: វាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈរដ្ឋបាល ច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវ ស្មារតីនៃការងារជាក្រុម ភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការ ការសហការ និងទំនួលខុសត្រូវសង្គម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។