[English Text Below]
មហាវិទ្យាល័យនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមជម្រាបជូនដល់និស្សិតថា៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា (JJL) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានសហការគ្នារៀបចំវគ្គសិក្សាពិសេសជូនដល់និស្សិតផ្នែកនីតិសាស្ត្រ ដោយមានសាស្ត្រាចារ្យនិងមេធាវីជនជាតិជប៉ុន ជាគ្រូឧទ្ទេស និងមានការបកប្រែជាភាសាខ្មែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ទៅលើមុខវិជ្ជាដូចខាងក្រោម៖
-ថ្ងៃទី១ ទី២ និងទី៣ ខែកញ្ញា៖ ច្បាប់ស្តីពីប្រតិបត្តិការ Transaction Law (Civil Law)
-ថ្ងៃទី ៥ ខែកញ្ញា៖ ច្បាប់នីតិវិធីរដ្ឋប្បវេណី Civil Procedure Law
-ថ្ងៃទី ៦ ខែកញ្ញា៖ ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម Patent Law និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ Copyright Law
ចាប់ពីម៉ោង៨៖០០ រហូតដល់ម៉ោង១១៖០០ ព្រឹក តាមប្រព័ន្ធ ZOOM (ម៉ោងនៅប្រទេសកម្ពុជា)
អាស្រ័យហេតុនេះ និស្សិតផ្នែកនីតិសាស្រ្តទាំងអស់ដែលមានបំណងសិក្សាវគ្គពិសេសនេះ សូមមេត្តា ចុះឈ្មោះចូលរៀនជាមួយប្រធានថ្នាក់ ព្រោះចំនួនមានកំណត់។ សូមអរគុណ។
The Faculty of Law of the National University of Management would like to inform the students that the National University of Management (NUM), Japan Jurist League with Cambodia (JJL) and the Royal University of Law and Economics (RULE) have jointly organized a special course for law students to be conducted by Japanese professors and lawyers as instructors with Khmer translation from 1 to 6 September 2022 on the following subjects:
- September 1, 2 and 3: Transaction Law (Civil Law)
- September 5: Civil Procedure Law
- September 6: Patent Law and Copyright Law
From 8:00 AM to 11:00 AM via ZOOM (Cambodia time)
Therefore, all law students who wish to study this special course, please register with your class monitor because the number is limited. Thank you!
I would like to register to this traning.
Thank you for your interest in the lectures. Please contact your class monitor.